សាលារៀនអន្តរជាតិអនថារីយ៉ូ បានចាប់ដៃគូសហការជាមួយធនាគារ ស៊ិនហាន(ខេមបូឌា) ដើម្បីពង្រឹងសក្តានុពលក្នុងការផ្តល់សេវាកម្មរបស់ខ្លួនឲ្យទូលាយជាងមុន
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៥ នេះ សាលារៀន អន្តរជាតិ អនថារីយ៉ូ និង ធនាគារ ស៊ិនហាន(ខេមបូឌា) បានចុះអនុស្សរណៈយោគយល់ លើការផ្តល់សេវាកម្មអប់រំកម្រិតស្តង់ដាអន្តរជាតិ និង សេវាឥណទានក្នុងលក្ខខណ្ឌពិសេស ជូនបុគ្គលិក និងអតិថិជន នៃភាគីទាំងសងខាង។ តាមរយៈភាពជាដៃគូនេះ បុគ្គលិករបស់សាលារៀន អន្តរជាតិ អនថារីយ៉ូ នឹងទទួលបាន សេវាឥណទានដ៏ល្អប្រសើរ និងអត្រាការប្រាក់សមរម្យ ពី ធនាគារ ស៊ិនហាន(ខេមបូឌា) ចំណែកឯបុគ្គលិក និងអតិថិជនរបស់ធនាគារ ស៊ិនហាន(ខេមបូឌា) នឹង ទទួលបានអាហារូបករណ៍ពិសេស ដើម្បីឱ្យកូនៗបានសិក្សានៅសាលារៀន អន្តរជាតិ អនថារីយ៉ូ ចាប់ពីថ្នាក់កុមារតូច (អាយុ១ឆ្នាំ) រហូតដល់ថ្នាក់អនុវិទ្យាល័យ (អាយុ១៥ឆ្នាំ)។ សាលារៀន អន្តរជាតិ អនថារីយ៉ូ ផ្តល់ការអប់រំគ្រប់ជ្រុងជ្រោយ (Whole Child Education) ផ្តោតលើការអនុវត្តជាក់ស្តែងនៅក្នុងជីវិតប្រចាំថ្ងៃ ធ្វើឱ្យសិស្សមានសេចក្តីសប្បាយរីករាយនឹងការសិក្សា ហើយសម្រចបានលទ្ធផលសិក្សា រៀងរាល់ថ្ងៃ។ សាលាបង្រៀនតាមកម្មវិធីសិក្សាពីប្រទេសកាណាដា និងកម្មវិធីសិក្សាជាតិរបស់ក្រសួងអប់រំ យុវជន និងកីឡា។ សិក្សានៅសាលារៀន អន្តរជាតិ អនថារីយ៉ូ សិស្សានុសិស្ស នឹងទទួលបានការអភិវឌ្ឍគ្រប់វិស័យ ដូចជា៖
១. ជាកុមារដែលមានសុខភាពល្អ និង កាយសម្បទាមាំមួន
២. ជាអ្នកចេះត្រិះរិះពិចារណាល្អិតល្អន់ រុករកអ្វីដែលថ្មី មានសេចក្តីក្លាហាន និង ច្នៃប្រឌិតខ្ពស់
៣. ជាអ្នកធ្វើទំនាក់ទំនងដ៏ប៉ិនប្រសព្វ អាចបញ្ចេញទស្សនៈនិងអារម្មណ៍របស់ខ្លួនប្រកបដោយប្រសិទ្ធភាព
៤. ជាប្រជាពលរដ្ឋដែលមានអន្តរបុគ្គលល្អ ចេះចែលរំលែក និង ជួយជ្រោមជ្រែងដល់អ្នកដ៏ទៃ