តើកុមារគួរគេងប៉ុន្មានម៉ោងក្នុងមួយថ្ងៃ ទើបសមស្របតាមលក្ខណៈវិទ្យាសាស្រ្ត?

តើកុមារគួរគេងប៉ុន្មានម៉ោងក្នុងមួយថ្ងៃ ទើបសមស្របតាមលក្ខណៈវិទ្យាសាស្រ្ត?

ឪពុកម្តាយជាច្រើនដឹងថាកុមារត្រូវមានដំណេកគ្រប់គ្រាន់ ប៉ុន្តែមានឪពុកម្តាយតិចតួចដឹងថា កុមារគួរគេងប៉ុន្មានម៉ោងតាមលក្ខណៈវិទ្យាសាស្រ្ត។ នៅក្នុងអត្ថបទនេះខ្ញុំសូម បង្ហាញពីរបបដំណេករបស់កុមារ និងផលប៉ះពាល់អវិជ្ជមាននៃការចូលគេងយឺតរបស់កុមារ។ ការស្រាវជ្រាវបញ្ហាក់ថា ម៉ោង៧ ទៅ ៨ល្ងាច គឺជាពេលវេលាល្អបំផុតសម្រាប់កុមារតូចចូលគេង ហើយគួរបង្កើតជាទម្លាប់ចូលគេងទៀងទាត់។ មុនពេលចូលគេងមិនត្រូវមានការរំខានឡើយ ដូចជា មើលទូរទស្សន៍ ទូរស័ព្ទ ឬអាយភែតជាដើម ពីព្រោះអារម្មណ៍ដែលជាប់ពីឧបករណ៍ទាំងនោះ នឹងរំខានមិនឲ្យកុមារគេងបានលក់ល្អ។ ជាទម្លាប់របស់ជនជាតិនៃប្រទេសរីកចម្រើន ដូចជាសហរដ្ឋអាមេរិច​ អង់គ្លេស និងបារាំង មុនពេលកុមារចូលគេង ឪពុកម្តាយច្រើន​តែនិទានរឿង​ដែល​មានខ្លឹមសារអប់រំល្អៗឲ្យកូនស្តាប់។

ការស្រាវជ្រាវបានបញ្ជាក់ថា ដើម្បីឲ្យមានសុខភាពល្អ កុមារគ្រប់រូបត្រួវមានទម្លាប់ចូលគេងទៀងទាត់និងមានរបបដំណេកគ្រប់គ្រាន់។ តើកុមារត្រូវគេងប៉ុន្មានម៉ោងក្នុងមួយថ្ងៃ ដែលអាចចាត់ទុកថាមានរបបដំណេកគ្រប់គ្រាន់?

យោងតាមការសិក្សា​របស់អង្គការមួយនៅសហរដ្ឋអាមេរិច ឈ្មោះ National Sleep Foundation 2018  កុមារត្រូវមានរបបដំណេកស្របតាមអាយុរបស់គាត់ ដែលមានចែងដូចខាងក្រោម៖

អាយុ

រយៈពេលត្រឹមត្រូវតាមលក្ខណៈវិទ្យាសាស្រ្ត

រយៈពេលសមស្របអាចទទួលយកបាន

រយៈពេលតិចពេក

ទារក ​០-3ខែ

១៤-១៧ ម៉ោង

១១-១៣ ម៉ោង

តិចជាង ១១ ម៉ោង

ទារក ៤-១១ខែ

១២-១៥​ ម៉ោង

១០-១១ ម៉ោង

តិចជាង ១០ ម៉ោង

កុមារ ១-២ឆ្នាំ

១១-១៤ ម៉ោង

៩-១០ ម៉ោង

តិចជាង ៩ ម៉ោង

កុមារ ៣-៥ឆ្នាំ

១០-១៣ ម៉ោង

៨-៩ ម៉ោង

តិចជាង ៨ ម៉ោង

កុមារ ៦-១៣ឆ្នាំ

៩-១១ ម៉ោង

៧-៨ ម៉ោង

តិចជាង​ ៧ ម៉ោង

កុមារ ១៤-១៧ឆ្នាំ

៨-១០ ម៉ោង

៧ ម៉ោង

តិចជាង ៧​ ម៉ោង

ប្រសិនបើកុមារចូលគេងយឺត និងមិនទៀងទាត់ តើមានគុណវិបតិ្តអ្វីខ្លះ?

ខ្ញុំសូមលើកយកបញ្ហាមួយ ដែលឪពុកម្តាយមួយចំនួនមិនបានចាប់អារម្មណ៍ ​និងយកចិត្តទុកដាក់បានហ្មត់ចត់។ ប៉ុន្តែបញ្ហានោះអាចមានផលប៉ះពាល់អវិជ្ជមានរយៈពេលខ្លី និងរយៈពេលវែងដល់កូនរបស់គាត់​ នោះគឺបញ្ហាកុមារចូលគេងយឺតនៅពេលយប់។​

គុណវិបតិ្តនៃការចូលគេងយឺតមានដូចតទៅ៖

១. កុមារគេងមិនឆ្អែត។

២.​ កុមារក្រោកពីគេងយឺតនៅពេលព្រឹកឡើង។

៣.​ កុមារខកអាហារពេលព្រឹកដែលជាអាហារសំខាន់ដើម្បីឲ្យកុមារមានថាមពលរៀន និងលេងពេញមួយព្រឹករហូតដល់បាយថ្ងៃត្រង់។

៤. កុមារញ៉ាំអាហារពេលព្រឹកប្រញ៉ាប់ប្រញ៉ាល់ នាំឲ្យខូចសុខភាពជាពិសេសខូចក្រពេះ​

៥.​ កុមារអាចភ្លេចយកសម្ភារសិក្សា ឬយកសម្ភារសិក្សាច្រលំ ដោយសារប្រញ៉ាប់ប្រញ៉ាល់ពេក

៦. កុមារមិនបានស្លៀកពាក់សមរម្យដោយសារប្រញ៉ាប់ប្រញ៉ាល់ពេក

៧. កុមារកើតមានភាពតានតឹងក្នុងអារម្មណ៍ពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែភាពប្រញ៉ាប់ប្រញ៉ាល់ និងការតឿនបង្ខំពីឪពុក ឬម្តាយព្រោះខ្លាចទៅសាលាយឺត

៨. មានទំនាស់រវាងកុមារ និងឪពុកម្តាយ នៅពេលខ្លះអាចជានដល់អំពើហឹង្សា

៩. ទៅសាលាមិនទាន់ម៉ោង ដែលនាំឲ្យកុមារខ្មាស់គ្រូ និងមិត្តភ័ក្រ្ត បន្ទាប់មកខ្លាចសាលា និងចុងក្រោយបោះបង់ការសិក្សា

១០. ឪពុកម្តាយត្រូវជួយកុមារគ្រប់គ្រប់បែបយ៉ាងដើម្បីឲ្យទាន់ម៉ោង ដូចជាមុខទឹកឲ្យ ស្លៀកពាក់ឲ្យ ជួនកាលបញ្ចុកបាយទៀត ធ្វើឲ្យកុមារបាត់បង់ឱកាសរៀនធ្វើការងារទាំងនោះដោយខ្លួនឯង

១១. កុមារក្លាយជាមិនមានម្ចាស់ការ អាងលើឪពុកម្តាយ ទាំងពេលបច្ចុប្បន្ននិងអនាគត។​ នៅកន្លែងធ្វើការគេអាងអ្នកដទៃ និងមិនមានភាពក្លាហានដោយសារខ្លាចខុស។

១២. ធ្វើឲ្យកុមារបាក់ទឹកចិត្តមិនស្រឡាញ់ខ្លួន ដោយសារទង្វើខុសញឹកញាប់​ពីព្រោះតែប្រញ៉ាប់ប្រញ៉ាល់ពេក

១៣. អាចមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅពេលដែលត្រូវធ្វើដំណើរប្រញ៉ាប់ប្រញ៉ាល់ដើម្បីឲ្យទាន់ម៉ោងសិក្សា

១៤. នៅពេលអនាគតកុមារនឹងមានទម្លាប់ធ្វើអ្វីៗប្រញ៉ាប់ប្រញ៉ាល់ មិនមានដំណើររលូនល្អ

១៥. ឪពុកម្តាយមិនមានពេលវេលាសម្រាកគ្រប់គ្រាន់ ឬពិគ្រោះអំពីកិច្ចផ្សេងៗជាមួយគ្នាឡើយ។

សរសេរដោយ បណ្ឌិត សុខ ឧត្តរា

ប្រធានក្រុមប្រឹក្សាភិបាល និងនាយក សាលារៀនអន្តរជាតិ អនថារីយ៉ូ

ថ្ងៃទី៤ ខែវិច្ឆិកា​ ឆ្នាំ២០១៨

11 Ways to Teach Your Child to Share

គន្លឹះ១៦ យ៉ាងដើម្បីបង្រៀនកុមារតូចឲ្យចេះធ្វើការងារដោយខ្លួនឯង

តើកុមារគួរគេងប៉ុន្មានម៉ោងក្នុងមួយថ្ងៃ ទើបសមស្របតាមលក្ខណៈវិទ្យាសាស្រ្ត?

ការបង្រៀនពីវិន័យប្រកបដោយប្រសិទ្ធភាព

គន្លឹះ ១០ យ៉ាងដើម្បីឲ្យកុមារមានសុខភាពល្អ


RECOGNIZED BY

CANADIAN CURRICULUM

ADDRESS

#558 Russian Federation Blvd (110 Street), Sangkat Kakab 1, Khan Por Senchey, Phnom Penh, Cambodia, Post Code 120912.
Tel: (+855) 95 3000 17 / 0966 3000 17
Website:ontario.edu.kh
Email: info@ontario.edu.kh
Facebook: Ontario International School

© 2021 by Ontario International School