ការបង្រៀនពីវិន័យប្រកបដោយប្រសិទ្ធភាព

ការបង្រៀនពីវិន័យប្រកបដោយប្រសិទ្ធភាព

ឪពុកម្តាយខ្លះប្រើវិធី “ដាក់កុមារនៅមួយកន្លែងឆ្ងាយពីគេ” ជាការពិន័យ ប៉ុន្តែវិធីនេះមិនមានប្រសិទ្ធភាពគ្រប់ពេលនោះទេ។ ដូច្នេះតើមានវិធីអ្វីល្អជាងនោះទេ?

១. ចូរបង្វែរទិសដៅ៖ ប្រសិនបើកូនរបស់អ្នកលោតលើកៅអីពូក ឬទាញដណ្តើមតុក្កត្តាពីប្អូនរបស់គាត់ អ្នកគួរសួរគាត់ថាតើគាត់ចង់លេងគូររូបឬអានរឿងជាមួយអ្នកទេ?

២. ចូរបង្ការអារម្មណ៍សោកសង្រេងនៅពេលអ្នកចាកចេញទៅទីណាមួយ៖ ប្រសិនបើកូនរបស់អ្នកមានអារម្មណ៍ក្តុកក្តួលនៅពេលអ្នកចាកចេញទៅទីណាមួយ គួរឲ្យគាត់នូវរបស់រូបីយដើម្បីជាការរំលឹកដល់អ្នក។ ឲ្យជារូបថត ស្នាមថើបលើក្រដាស បេះដូងក្រដាស ។ល។ ដាក់ក្នុងដៃ ឬក្នុងហោប៉ាវគាត់។ ការផ្តល់របស់បែបនេះអាចជួយឲ្យគាត់ស្ងប់ចិត្តបាន។

៣. ចូរនាំកុមារឲ្យកែកំហុសខ្លួនឯង៖ ប្រសិនបើអ្នកឃើញគាត់គូសជញ្ជាំង ចូរនាំគាត់ជូតជញ្ជាំងវិញ។ ប្រសិនបើគាត់ដើរបុករលំផ្ទះរបស់កុមារម្នាក់ទៀត គួរនាំគាត់ធ្វើផ្ទះនោះឡើងវិញ។

៤. ចូរកុំពន្យាពេលនៃការអនុវត្តន៍វិន័យ៖ ប្រសិនជាត្រូវស្តីប្រដៅ ត្រូវធ្វើនៅពេលកុមារកំពុងប្រព្រឹត្តកំហុសនោះ។ ជួនកាលឪពុកម្តាយខ្លះនិយាយថា “ចាំមើលដល់ផ្ទះណា៎ ...” ប៉ុន្តែនៅពេលទៅដល់ផ្ទះកុមារភ្លេចរឿងនោះបាត់ទៅហើយ។ ឪពុកម្តាយខ្លះទៀតនិយាយថា “ផែនការទៅលេងសួនថ្ងៃសៅរ៍ត្រូវលុបចោលហើយ ពីព្រោះកូនឯងមានកំហុសកាលពីម្សិលមិញ”។ ការធ្វើបែបនេះនាំឲ្យកុមារមានកំហឹងរឹតតែខ្លាំងនៅពេលខាងមុខ ដោយសារគាត់គិតថាគាត់មិនសមនឹងទទួលទណ្ឌកម្មបែបនោះទេ ព្រោះគាត់ភ្លេចកំហុសនោះទៅហើយ។

Meredith Women's Network | © Copyright 2017 Meredith Corporation.

ប្រែសម្រួលដោយ សុខ​ ឧត្តរា

11 Ways to Teach Your Child to Share

គន្លឹះ១៦ យ៉ាងដើម្បីបង្រៀនកុមារតូចឲ្យចេះធ្វើការងារដោយខ្លួនឯង

តើកុមារគួរគេងប៉ុន្មានម៉ោងក្នុងមួយថ្ងៃ ទើបសមស្របតាមលក្ខណៈវិទ្យាសាស្រ្ត?

ការបង្រៀនពីវិន័យប្រកបដោយប្រសិទ្ធភាព

គន្លឹះ ១០ យ៉ាងដើម្បីឲ្យកុមារមានសុខភាពល្អ


RECOGNIZED BY

CANADIAN CURRICULUM

ADDRESS

#558 Russian Federation Blvd (110 Street), Sangkat Kakab 1, Khan Por Senchey, Phnom Penh, Cambodia, Post Code 120912.
Tel: (+855) 95 3000 17 / 0966 3000 17
Website:ontario.edu.kh
Email: info@ontario.edu.kh
Facebook: Ontario International School

© 2021 by Ontario International School